តានិងចៅពីរនាក់ស្រឡាញ់គ្នាណាស់ហើយចៅតែងតែមកលេងតាជាញឹកញាប់ប៉ុន្តែមួយរយៈក្រោយនេះ ដោយសារចៅរវល់មិនសូវបានមកលេងតាជាញឹកញាប់ប៉ុន្មានទេ។ ថ្ងៃមួយចៅមកលេងតា៖
តា៖ ហេ! អាចៅឯងបាត់ទៅណាខានមកលេងតាយូរហើយ
ចៅ៖ អូ! លោកតាចៅជាប់រវល់រៀនកុំព្យូទ័រសម័យកុំព្យូទ័រទៅហើយបើមិនចេះដូចជាងាប់មួយចំហៀងខ្លួនចឹងតា
តា៖ ល្អហេីយចៅដែរខំរៀន
ចៅ៖ បាទតា
តា៖ អើ! ចុះឯងចេះហែលទឹកទេ
ចៅ៖ អត់ចេះផងតា
តា៖ អើ! អត់ចេះកុំព្យូទ័រដូចជាងាប់មួយចំហៀងខ្លួនតែបើអត់ចេះហែលទឹកវិញងាប់ទាំងមូលវ៉ើយ !
ចៅ៖ !!!