
ការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ 2026 អាចជាការប្រកួតចុងក្រោយរបស់អាមេរិកខាងជើងដោយសារតែគ្មានវិធានការសម្រាប់បន្ស៊ាំអាកាសធាតុ នេះបើយោងតាមការសិក្សាថ្មីមួយដែលបង្ហាញពីការគំរាមកំហែងអាកាសធាតុយ៉ាងខ្លាំងក្លា។
បើយោងតាមរបាយការណ៍នាពេលថ្មីៗបានឲ្យដឹងថា ដោយ Football for the Future, Common Goal និង Jupiter Intelligence បានរកឃើញថា កន្លែង 10 ក្នុងចំណោម 16 កន្លែងមានហានិភ័យខ្ពស់ក្នុងការជួបប្រទះនឹងស្ថានភាពកើនកម្ដៅខ្លាំង។

របាយការណ៍ក៏បានគូសបញ្ជាក់អំពីហានិភ័យចំពោះកន្លែងប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2030 និង 2034 ដែរនិងបានពិនិត្យលើផលប៉ះពាល់នៃអាកាសធាតុក្តៅនៅលើទីលានបាល់ទាត់នៅមូលដ្ឋានដែលធ្លាប់ប្រើប្រាស់ដោយកីឡាករល្បីៗចំនួន 18 នាក់។
ការសង្កេតឃើញកំដៅខ្លាំង និងព្យុះផ្គររន្ទះបានបង្ខំឱ្យស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA កែសម្រួលការរៀបចំ ដោយបន្ថែមភាពត្រជាក់ និងការសម្រាកទឹក កៅអីដែលមានស្រមោល និងកង្ហារខ្យល់។
យោងតាមរបាយការណ៍បានឱ្យដឹងថា កីឡដ្ឋានចំនួន 14 ក្នុងចំណោម 16 នៃការប្រកួតបាល់ទាត់ពិភពលោកនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក មិនសុវត្ថិភាពសម្រាប់ការលេងក្នុងឆ្នាំ 2025 សម្រាប់គ្រោះថ្នាក់អាកាសធាតុសំខាន់ៗចំនួនបីគឺកំដៅខ្លាំង ទឹកភ្លៀង និងទឹកជំនន់ដែលមិនអាចលេងបាន ។

កម្ដៅនឹងកើនដល់ 35 ដឺក្រេ តាមកំណត់ដោយអ្នកវិទ្យាសាស្ត្រអាកាសធាតុថា ជាដែនកំណត់នៃការសម្របខ្លួនរបស់មនុស្សទៅនឹងកំដៅខ្លាំងដោយទីក្រុងដាឡាសចំនួន (31 ថ្ងៃ) និងហ៊ូស្តុន (51 ថ្ងៃ) រងគ្រោះខ្លាំងបំផុត។ខណៈពេលដែលកីឡដ្ឋាន Dallas និង Houston នឹងកាត់បន្ថយហានិភ័យនៃអាកាសធាតុឡើងកំដៅជាមួយនឹងដំបូល ។
លោក Piers Forster នាយកមជ្ឈមណ្ឌល Priestley បាននិយាយថា "នៅពេលដែលកម្តៅឡើងដល់ទសវត្សរ៍នេះ ហានិភ័យនឹងបន្តកើនឡើង លុះត្រាតែយើងចាត់វិធានការ ដូចជាការផ្លាស់ប្តូរការប្រកួតប្រជែងទៅកាន់ខែរដូវរងារ ឬប្តូរទៅតំបន់ដែលត្រជាក់ជាងនេះ" ។
បានស្ទង់មតិបង្ហាញថា 91% នៃអ្នកគាំទ្រ 3,600 ជាម្ចាស់ផ្ទះទាំងបីមានអាមេរិច ម៉ិចសិច និងកាណាដា ពួកគេចង់ឱ្យការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 ក្លាយជាព្រឹត្តការណ៍ដ៏ធំបំផុតមិនធ្លាប់មាន ដើម្បីធ្វើជាគំរូប្រកបដោយនិរន្តរភាព៕
ប្រភព៖Reuters