នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបលោកស្រី ទេព បូព្រឹក្ស​ និងក្រុមការងារ​ ដើម្បីសម្តែងការគួរសម និងធ្វើបទបង្ហាញនូវវីដេអូឯកសារស្តីពីការចូលរួមរបស់លោកស្រីដែលបានតំណាងអោយអ្នកចម្រៀងយុវវ័យកម្ពុជាសម្តែងក្នុងកម្មវិធីប្រគំតន្ត្រីនៃមហោស្រព «Round Festival »នៅ​ទីក្រុងកូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី​កាលពីថ្ងៃទី២០ ដល់២២ ខែមិថុនាឆ្នាំ២០២៥នាពេលកន្លងទៅ។

ឆ្លៀតក្នុង​ឱកាស​នេះ​លោកជំទាវបណ្ឌិតសភាចារ្យ ​បាន​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់​ ជូនប័ណ្ណ​សរសើរ​ដល់​លោកស្រី​ ទេព​ បូព្រឹក្ស​ និង​ក្រុម​ការងារ​ ដើម្បីជាការលើក​ទឹក​ចិត្ត​សម្រាប់​ការ​​ចូលរួម​លើក​ស្ទួយ​ និង​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ​ ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​ផងដែរ៕

 

ប្រភព​​៖ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: